នៅមាត់ទន្លេមុខព្រះបរមរាជវាំងរសៀលនេះ គឺមានខ្យល់អាកាសត្រជាក់ល្មមចំពេលដែលព្រះរាជពិធីបុណ្យអុំទូកកំពុងប្រព្រឹត្តិទៅដោយរលូន។

នៅពេលនេះដែរគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់វេទិកាកិត្តិយសហើយដើម្បីអញ្ជើញចូលរួមនៅក្នុងពិធីប្រណាំងទូក ជាមួយមន្រ្តីនៃរាជរដ្ឋាភិបាល សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ឋសភាជាច្រើនរូប។ នៅពេលបន្តិចទៀតនេះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងចូលរួមទតពិធីដ៏អធិកអធមនេះផងដែរ។ ពិតណាស់ គឺកម្ពុជាយើងអាចប្រារព្ឋពិធីបុណ្យជាតិ និងអន្តរជាតិធំៗបានគឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា