ពិធីប្រណាំងទូកងគឺបានចាប់ផ្តើមតាំងពីម៉ោង ១១:០០ ព្រឹកមកម៉្លេះនៅមុខព្រះបរមរាជវាំង។ នៅពេលនេះធាតុអាកាសនៅមាត់ទន្លេមានខ្យល់អាកាសត្រជាក់ល្មម ហើយនៅពេលនេះដែរគឺបងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរមកចូលរួមទស្សនាការប្រណាំងទូកកាន់តែច្រើនឡើងៗ ក្នុងនោះរួមទាំងភ្ញៀវទេសចរបរទេសផងដែរ។

ក្រៅពីកម្មវិធីប្រណាំងទូក បងប្អូនអាចចូលរួមទស្សនាកំសាន្តការប្រគំតន្រ្តី និងទស្សនាការតាំងពិព័រណ៍និងទិញទំនិញនៅតាមស្តង់ជាច្រើនដែលបានរៀបចំនៅកោះពេជ្រ សួនច្បារមុខវត្តបុទុម ត្រើយម្ខាងស្ពានជ្រោយចង្វារ។ ក្នុងនោះ បងប្អូនអាចនាំកូនចៅតូចៗមកកំសាន្តនៅកន្លែងសួនកុមារកោះពេជ្រជាដើម។ សូមបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះគ្រប់ៗគ្នា៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា