នៅក្នុងឱកាសនៃថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០១៧-២០១៨នេះ ពូសូមផ្តាំផ្ញើដល់ក្មួយៗ និងចៅៗសិស្សានុសិស្សទូទាំងប្រទេសត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដើម្បីបានជាពន្លឺនៃសុភមង្គលជីវិតទៅថ្ងៃអនាគត។ ចំណេះដឹងគឺជាទ្រព្យសម្បត្តិដែលពុំមាននរណាម្នាក់ដណ្តើមឬលួចយកបានឡើយ។

សូមក្មួយៗចៅៗសិស្សានុសិស្សខិតខំរៀនសូត្រ និងប្រតិបត្តិខ្លួនឲ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម។ ទន្ទឹមនឹងនោះដែរ ពូសូមផ្តាំផ្ញើក្មួយៗចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ។ សូមអរគុណលោកឪពុកអ្នកម្តាយ អាណាព្យាបាលសិស្សដែលផ្តល់ឱកាសអោយកូនចៅបានសិក្សារៀនសូត្រ និង សូមអរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់បង្ហាត់បង្រៀនផ្តល់ចំណេះដឹងដល់កុលបុត្រខ្មែរគ្រប់រូបអោយទទួលបានចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដក្នុងជីវិត។ សូមជូនពរក្មួយៗ និងចៅៗទទួលបានជោគជ័យក្នុងការសិក្សាចាប់ពីថ្ងៃបើកបវេសនកាលនេះតទៅ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា