ក្នុងឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គឺនឹងប្រារព្ឋធ្វើនៅថ្ងៃទី២-៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ទីក្រុងភ្នំពេញនឹងមានប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមកពីតាមបណ្តាខេត្តនានា រួមទាំងកីឡាករប្រណាំងទូកផងដែរ។

នេះក៏ជាឱកាសដ៏វិសេសវិលសាល ដើម្បីកូនចៅយុវជនជំនាន់ក្រោយបានស្គាល់នូវពិធីបុណ្យប្រពៃណីរបស់ប្រទេសជាតិ ហើយទន្ទឹមនឹងនោះដែរ ទេសចរបរទេសក៏បានស្គាល់នូវវប្បធម៍ប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់កម្ពុជាផងដែរ។ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកនេះ សូមបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន ចូលរួមកម្សាន្តសប្បាយរីករាយគ្រប់ៗគ្នា។ អរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសន្តិភាព ដើម្បីយើងទាំងអស់គ្នាមានឱកាសប្រារព្ឋព្រះរាជពិធីអុំទូកដ៏អធិកអធម្មនេះឡើង។ សូមជូនពរបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ និងពីភ្នំពេញទៅកាន់បណ្តាខេត្តនានា សូមមានសុខសុវត្ថិភាពតាមផ្លូវគ្រប់ទីកន្លែង៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា