នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលបានធ្វើងនៅវាលព្រះមេន

ក្នុងទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។ នៅក្នុងពិធីនេះនេះ មានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ប្រមាណជា៤២ប្រទេស។ ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រី ក្នុងពិធីនេះ គឺដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា