នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូកម្ពុជាទៅចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រថៃ Bhumibol Adulyadej ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្ដ្រី ក្នុងពិធីនេះ គឺដើម្បីសម្តែងសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រថៃ ដែលបានយាងសោយទីវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា