សុខទុក្ខ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្មករកម្មការនី មិនមែនជារឿងតូចតាចកំប៉ិកកំប៉ុកទេ។ ពូមានបទពិសោធន៍ទាំងក្នុងការដឹកនាំចលនាតស៊ូ និងការដឹកនាំ និងគ្រប់គ្រងប្រទេសជាតិជិត៤០ ឆ្នាំមកនេះ គឺត្រូវតែមើលថែរក្សាកូនក្មួយ អោយបានល្អ។

ច្បាស់ណាស់ បើដោះស្រាយបញ្ហាតូចតាចមិនបានផង ទៅដោះស្រាយបញ្ហាធំៗបានដោយរបៀបណា? ពូនឹងបន្តដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ ពូជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពពេលសម្រាលកូនខាងមុខនេះ៕

 

 

 

 

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា