នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១ម៉ឺននាក់ នៅតំបន់រោងចក្រ ISI នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងខណ្ឌ មានជ័យ រាជធានីភ្នំពេញ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញចុះមកសួរសុខទុក្ខបងប្អូនកូនក្មួយ

កម្មករ កម្មការិនី ដែលកំពុងធ្វើការនៅក្ក្នុហររោងចក្រកាត់ដេរសំលៀកបំពាក់ នៃក្រុមហ៊ុន QUANTUM APPAREL (Cambodia). (ខ្វាងទុម អឹភែរឹល ខេមបូឌា លីមីធីត) ដែលស្ថិតសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ក្រុមហ៊ុននេះបាននឹងកំពុងទទួលកម្មករ កម្មការិនីកម្ពុជាធ្វើការជាង ១,៦០០នាក់ លើផ្នែកកាត់ដេរសំលៀកបំពាក់ ដើម្បីនាំចេញទៅទីផ្សារបរទេស។ នាឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មការ កម្មករិនីនីមួយៗ ដើម្បីបានដឹងពីការងារ និងជីវភាពរបស់កម្មករកម្មការនី ព្រមទាំងបានថត Selfie ក្នុងបរិយាកាសរីករាយនិងស្និទ្ធស្នាលបំផុត៕

 

]

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា