នៅព្រឹកនេះ ខ្ញុំនឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួមនៅក្នុងខួប៥០ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) នៅព្រះបរមរាជរាំង កាលពីយប់មិញ។

មានព្រះមហាក្សត្រជាច្រើនប្រទេស រួមទាំងប្រមុខរដ្ឋ មន្រ្តីតំណាងប្រទេសនានា និងឥស្សរជនសំខាន់ៗជាច្រើនរូបបានចូលរួមនៅក្នុងពិធីដ៏អធិកអធម្មនេះ។ នៅក្នុងឱកាសនោះផងដែរ ខ្ញុំក៏បានចូលក្រាបបង្គំគាល់និងពិភាក្សាការងារជាមួយព្រះមហាក្សត្រ Brunei និងជួបប្រាស្រ័យជាមួយប្រមុខរដ្ឋ រដ្ឋាភិបាលមួយចំនួនទៀត ដើម្បីរិតចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការអោយកាន់តែល្អប្រសើរថែមទៀត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងរីករាយក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា