នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការនី ប្រមាណជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល ផ្លូវជាតិលេខ៤ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះមកសួរសុខទុក្ខ បងប្អូនកូនក្មួយ កម្មករ កម្មការនី

ដែលកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ នៃក្រុមហ៊ុន CAMBO HANDSOME LTD. (ខេមបូ ហ៊ែនសាំ អិលធីឌី ) ដែលស្ថិតសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បច្ចុប្បន្ន ក្រុមហ៊ុននេះមានកម្មករ កម្មការិនីធ្វើការ ប្រមាណជាង ២,០០០នាក់ លើផ្នែកកាត់ដេរសំលៀកបំពាក់ ដើម្បីនាំចេញទៅទីផ្សារបរទេស។ សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូអំពីសុខទុក្ខបងប្អូនកូនក្មួយកម្មករប្រៀបដូចជាសុខទុក្ខសម្តេចផ្ទាល់។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ នឹងបន្តខិតខំដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់នានាដើម្បីកម្មករកាន់តែទទួលបាននូវផលប្រយោជន៍ច្រើនថែមទៀត៕

 

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា