នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប។

សណ្ឋាគារសុខាសៀមរាបនេះ ជាសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានចំនួនបន្ទប់សរុប១២៣៦បន្ទប់ មានបុគ្គលិកបំរើការងារសរុប ចំនួន៦២៨នាក់ និងមានភោជនីយដ្ឋានក្នុងសណ្ឋាគារចំនួន០២។ មានទីតាំងសេវាកម្មម៉ាស្សា និងស្ប៉ា ចំនួន០២កន្លែង មានសាលសន្និសីទធំមួយ ដែលអាចផ្ទុកចំណុះជាង៣០០០នាក់។

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា