នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងអញ្ជើញសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ ដែលនៅពេលថ្មីៗនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានរដ្ឋាភិបាលជប៉ុន ផ្តល់រង្វាន់ «សិល្បៈ និងវប្បធម៌ហ្វឹគឹអូកា» ឆ្នាំ២០១៧។

ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វឹគឹអូកា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វឹគឹអុកាប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការលើកស្ទួយការផ្លាស់ប្តូរវប្បធម៌ជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី រួមមានប្រទេសកម្ពុជាផងដែរ៕

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា