នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡាចំនួន ២,៨៣៨ នាក់ ក្នុងនោះក៏មាននិស្សិតទទួលបានអាហារូបករណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ

និងសមេ្តចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន១២២ នាក់ និងនារី ៤៩នាក់ផងដែរ។ ពិធីប្រគល់សញ្ញាបត្រនេះគឺធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ និស្សិតដែលទទួលសញ្ញាបត្រនាពេលនេះ មាន ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦ ។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីមជ្ឈមណ្ឌលកោះពេជ្រ៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា