សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកក្មួយៗកម្មការនីជាកូន ជាចៅ ដែលត្រូវតែយកចិត្តទុកដាក់ ទាំងក្នុងការសម្រួលល័ក្ខខ័ណ្ឌការងារល្អ ប្រាក់ខែសមរម្យនិងបន្តតម្លើងជារៀងរាល់ឆ្នាំ សេវាគាំពារសុខភាពល្អសមរម្យទាំងក្នុងពេលធ្វើការក្នុងរោងចក្រ និងពេលសម្រាលកូន។

សម្តេចតេជោ បានស្នើអោយគ្រប់រោងចក្រទូទាំងប្រទេសយោគយល់និងអនុញ្ញាត្តិអោយកូនក្មួយកម្មការនីមានផ្ទៃពោះបានចេញពីធ្វើការ១៥នាទីមុនម៉ោង ដើម្បីជួយសម្រួលដល់បញ្ហាសុខភាពកូនក្មួយទាំងអស់គ្នា។ ពេលសម្រាលកូន គឺកូនក្មួយនឹងទទួលបានការឧបត្ថម្ភជាថវិកាពីរាជរដ្ឋាភិបាលថែមទៀតផង។ មាន សម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសជាតិ គឺកម្មការនីទទួលបាននូវការថែទាំ និងគាំពារគ្រប់យ៉ាងពីរាជរដ្ឋាភិបាល៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា