សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍសម្រាប់កម្ពុជាគ្រប់ទីកន្លែង។

គម្រោងវារីអគ្គីសនីសេសានក្រោម ២ ដែលមានទឹកប្រាក់ជាងប្រាំពីររយលានដុល្លារ (៧៨១.៥២) នឹងធ្វើអោយកម្ពុជាមានឯករាជភាព និងស្ថេរភាពក្នុងការគ្រប់គ្រង និងចែកចាយអគ្គីសនីពីខេត្តស្ទឹងត្រែងទៅកាន់រាជធានីភ្នំពេញ និងទៅកាន់បណ្តាខេត្តនានា ដែលធ្វើអោយប្រជាពលរដ្ឋនៅតាមជនបទមានភ្លើងប្រើប្រាស់ជាមួយតម្លៃកាន់តែថោកសមរម្យ។ សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវការផ្លាស់ប្តូរពិតប្រាកដ គឺកម្ពុជាពីប្រទេសគំនរផេះផង់ ក្លាយមកកម្ពុជារីកចម្រើនស្មើមុខស្មើមាត់ជាមួយអន្តរជាតិដូចសព្វថ្ងៃនេះ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា