ការហាត់កីឡាដើម្បីសុខភាពគឺមានសារៈសំខាន់ណាស់ ក្រៅពីធ្វើអោយចង្វាក់បេះដូងដើរបានល្អ គឺធ្វើអោយរាងកាយមាំមួន។ ទោះបីមិនបានហាត់ជាមួយម៉ាស៊ីននៅក្នុងក្លឹបកីឡា ប៉ុន្តែការដើរស្រូបយកខ្យល់អាកាសនៅតាមសួរច្បារសាធារណៈគឺនឹងធ្វើអោយយើងមានសុខភាពល្អ។

ទន្ទឹមនឹងប្រទេសជាតិមានសុខសន្តិភាពនិងការរីកចម្រើន គឺពលរដ្ឋត្រូវតែមានសុខភាពល្អគ្រប់ៗគ្នា។ ជូនពរបងប្អូនជនរួមជាតិបានរីករាយក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា ហើយសូមអោយការធ្វើដំណើរជិតឆ្ងាយរបស់បងប្អូនកូនក្មួយមានសុវត្ថិភាពទាំងអស់គ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា