សង្ឃឹមថាបងប្អូនជនរួមជាតិបានសប្បាយរីករាយនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ។ ទន្ទឹមនឹងនេះដែរ បងប្អូនមួយចំនួនទៀតក៏នៅបន្តការកំសាន្តសប្បាយជាមួយក្រុមគ្រួសារនៅតាមតំបន់រមណីយដ្ឋាននានា ដូចជានៅតំបន់វប្បធម៍ប្រវត្តិសាស្រ្ត និងនៅតាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់ប្រទេសយើងជាដើម។

ចំពោះបងប្អូនកូនក្មួយ ជាពិសេសកូនក្មួយកម្មករកម្មការនីដែលត្រូវវិលត្រឡប់មកកាន់កាន់ទីកន្លែងធ្វើការវិញ សូមសុខសប្បាយតាមផ្លូវ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ ដោយមានការយោគយល់ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា