នៅមុននេះបន្តិច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់កម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាពិសេសជាមួយប្រមុខដឹកនាំប្រទេសឡាវ

 ដើម្បីដោះស្រាយបញ្ហាកងទ័ពឡាវចូលមកលើទឹកដីកម្ពុជាកាលពេលថ្មីៗនេះ។ ជំនួបថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះគឺទទួលលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ៕ សូមជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានសេចក្ដីសុខ សុភមង្គល គ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា