នៅព្រឹកថ្ងៃទី១២ សីហា ២០១៧ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណចកក្រកម្ពុជា និង ឯកឧត្ដម ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានជួបពិភាក្សាការងារទ្វភាគីពិសេសអំពីដំណោះស្រាយកងទ័ពឡាវចូលមកលើទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ

ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានប្រកាសព័ត៌មានរួមគ្នា នូវលទ្ធផលគួរជាទីមោទនៈ គឺភាគីឡាវ បានយល់ព្រមដកទ័ពចេញអោយផុតពីទឹកដីកម្ពុជាទៅត្រើយម្ខាងនៃទន្លេសេកុង អោយអស់នៅថ្ងៃស្អែកនេះ ហើយកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ក៏ត្រូវត្រឡប់ចូលអង្គភាពដើមវិញអោយអស់នៅថ្ងៃនេះ។ លទ្ធផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះ គឺបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា