នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែង ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងការប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សារាជបណ្ឌិតកម្ពុជាមួយចំនួនទៀត

នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ លោកបណ្ឌិត សុខ ទូច ដែលសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ត្រូវបានតែងតាំងជា ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា ជំនួសលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា។ ថ្លែងក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះមន្រ្តីរាជរដ្ឋាភិបាលដែលទទួលបាននូវគោរមងារជា បណ្ឌិតសភាចារ្យក្នុងនោះមាន ១-ឯឧ អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ២-ឯឧ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ៣-ឯឧ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និង ៤-ឯឧ ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ របស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងអបអរសាទរចំពោះការតែងប្រធានរាជបណ្ឌិតសភាកម្ពុជា ថ្មីនាពេលនេះផងដែរ។ សម្តេចតេជោបានថ្លែងអំណរគុណ និងកោតសរសើរដល់បណ្ឌិតសភាចារ្យទាំងអស់ដែលបានចូលរួម បណ្តុះបណ្តាលធនធានមនុស្សក្នុងកម្រិតខ្ពស់ដែលជាធនធានដ៏វិសេសវិសាលបំផុតសម្រាប់ប្រទេសជាតិ។ ច្បាស់ណាស់ រាជបណ្ឌិត្យសភា គឺជាឃ្លាំងនៃការប្រមូលផ្តុំបញ្ញាដែលត្រូវការចូលរួម និងសហការ ជិតស្និទ្ឋពីនិស្សិតបញ្ញាវន្តមកពីគ្រប់ទិសទី។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់បញ្ញាវ័ន្ត ជាពិសេសមន្ត្តីទាំងអស់ថា នៅលើលោកនេះគ្មាននរណាដែលចេះឬពូកែតែម្នាក់ឯងនោះទេ។ ការតាំង ខ្លួនចេះតែម្នាក់ឯងគឺនាំទៅកាន់ភាពឯកាមិនខាន។ យើងត្រូវតែមានការដាក់ខ្លួនជានិច្ច ទើបអ្នកដទៃនៅ ជុំវិញអាចធ្វើការជាមួយយើងបានហើយសំរេចការងារផ្សេងៗបានរហស័លឿននិងជោគជ័យ។ មន្រ្តី យើង គឺត្រូវមានការទទួលខុសត្រូវ ហើយរួមសុខរួមទុក្ខជាមួយគ្នា។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រអោយធ្វើកំណែទម្រង់គ្រឹះស្ថាននេះ ដើម្បីអោយដំណើរកាការងារកាន់តែមាន ប្រសិទ្ធភាពក្នុងការបម្រើផលប្រយោជន៍ប្រទេសជាតិ។ នៅព្រឹកមិញនេះ សម្តេចតេជោ បានជម្រាបជូនបងប្អូនជនរួមជាតិអោយបានជ្រាបអំពីបញ្ហាព្រំដែនរវាង កម្ពុជា និងប្រទេសឡាវដែលរយៈពេលកន្លងមកនេះ ឡាវបានបញ្ជូនកងទ័ពចូលមកលើទឹកដីនៃ ប្រទេសកម្ពុជានោះ សម្តេចតេជោនយករដ្ឋមន្ត្រី បានបញ្ជារអោយបណ្តាញសារព័ត៌មានផ្សព្វផ្សាយ លិខិតផ្លូវការរបស់សម្តេចតេជោ ដែលបានផ្ញើទៅកាន់នាយករដ្ឋមន្ត្រីឡាវកាលពីថ្ងៃទី២ សីហា នេះសុំ អោយដកទាហ៊ានឡាវដែលចេញចូលមកឈរជើងលើទឹកដីកម្ពុជា។ នៅថ្ងៃទី ១២ សីហា ស្អែកនេះ សម្តេចតេជោ នឹងអញ្ជើញទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សាជាលើកចុងក្រោយអំពី បញ្ហានេះជាមួយលោកនាយករដ្ឋមន្រ្តីឡាវ។ សម្តេចតេជោ បានផ្តល់ឱសានវាទចុងក្រោយនៃការដកទ័ព ឡាវចេញពីទឹកដីខ្មែរអោយផុតនៅថ្ងៃទី ១៧ សីហាឆ្នាំ ២០១៧ នេះជាកំហិត។សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាតបំពានលើកម្ពុជាមួយចំអាមនោះដែរ។ ភ្ជាប់មកជាមួយ លិខិតផ្លូវការរបស់សម្តេចតេជោផ្ញើទៅកាន់នាយករដ្ឋមន្រ្តីឡាវ (៣ទំព័រ)៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា