នៅថ្ងៃទី០៨ សីហា ដដែលនេះ បន្ទាប់ពី ទទួលទានអាហារថ្ងៃត្រង់រៀបចំស្វាគមន៍យ៉ាងកក់ក្តៅដោយសមាគមន៍មិត្តភាពសភាជប៉ុន កម្ពុជា នៅទីក្រុងតូក្យូប្រទេសជប៉ុន សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលា ស្ដីពីការវិនិយោគ ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដែលធ្វើឡើងនៅ

សណ្ឋាគារញ៉ូវអូតានី ដោយមានការចូលរួមពីតំណាងសមាគម ក្រុមហ៊ុនធំៗជាច្រើនបានចូលរួម។ នៅក្នុងសន្ទរកថាគន្លឹះរបស់សម្ដេចតេជោ នាឱកាសនេះគឺចង់បង្ហាញទៅអ្នកវិនិយោគថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ រយៈពេល៣៥ឆ្នាំកន្លងទៅនេះ សម្ដេចបានខិតខំថែរក្សានូវសុខសន្តិភាព ជាពិសេថែរក្សាបាននូវបរិយាកាសនយោបាយល្អសម្រាប់អ្នកវិនិយោគដើម្បីមកវិនិយោគនៅកម្ពុជា និងខិតខំធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគជប៉ុន អោយបានកាន់តែច្រើនមកវិនិយោគនៅកម្ពុជាបន្ថឬមទៀត ហើយកម្ពុជាបច្ចុប្បន្នគឺជាប្រទេសដែលមានសក្ដានុពលអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានអរគុណដល់ លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុន ដែលបានសន្យាថានឹងជួយកម្ពុជាអោយទទួលបាននូវប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ទន្ទឹមនឹងនេះដែរសម្ដេចតេជោ ក៏បានអរគុណដល់លោកនាយករដ្ឋមន្ត្រី Shinzō Abe ដែលបានរៀបចំនូវខួបកំណើតសម្រាប់សម្ដេចតេជោ កាលពីយប់ម្សិលមិញនេះ។ ចំពោះខ្លឹមសារទាំងស្រុង នៃសន្ទរកថាគន្លឹះរបស់ សម្ដេចតេជោ និងវេទិកាសំនួរ-ចម្លើយ នៅក្នុងសិក្ខាសាលានេះ គឺបានផ្សាយផ្ទាល់មុននេះបន្តិចរួចហើយ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា