នៅម៉ោង១៨.០០នាទីល្ងាចម៉ោងនៅប្រទេសជប៉ុន ត្រូវនឹងម៉ោង១៦.០០នាទីម៉ោងនៅកម្ពុជា ថ្ងៃទី០៦ សីហា ២០១៧ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសុវត្ថិភាព

បន្ទាប់ពីបានឈប់សម្រាក នៅ ទីក្រុងក្វាងចូវ ប្រទេសចិន អស់រយះពេល១ម៉ោង និងហោះហើរបន្តពីអាកាសយានដ្ឋានទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់ ទីក្រុងតូក្យូ ប្រទេសជប៉ុនដែលប្រើរយៈពេលប្រមាណជាង៥ម៉ោងបន្ថែមទៀត។ អញ្ជើញមកទទួលសម្តេចតេជោនៅអាកាសយាន្តដ្ឋានអន្តរជាតិហាណេដា រួមមាន ឯកឧត្ដម គីយ៉ូស្សី អូដាវ៉ារ៉ា អនុរដ្ឋមន្ត្រីការបរទេសជប៉ុន រួមនឹងមន្ត្រីស្ថានទូតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុនជាច្រើនរូបផ្សេងទៀត។ នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន និងគណប្រតិភូ កំពុងធ្វើដំណើរតាមរថយន្ត ឆ្ពោះទៅកាន់សណ្ឋាគារ ញ៉ូវអូតានី។ តាមកម្មវិធីនៅថ្ងៃនេះ សម្តេចតេជោ គ្រោងនឹងអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសជប៉ុនផងដែរ។ ទោះបីអញ្ជើញទៅដល់ទីណាគឺ សម្តេចតេជោ តែងតែនឹករព្ញកមកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក៏មិនដែលភ្លេចដល់បងប្អូនខ្មែរដែលកំពុងរស់នៅប្រទេសក្រៅផងដែរ។ សម្តេចតេជោ តែងតែឆ្លៀតពេលជួបសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់បងប្អូនខ្មែរយើងជានិច្ច។ សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា