នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន 3,579 នាក់នៅសាលពិព័ណកោះពេជ្រ។

នៅក្នុងពីធីដ៏អធិកអធម្មនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍អបអរសាទរដល់និស្សិត ទាំងអស់ដែលបានខិតខំសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនៅថ្ងៃនេះ និងបានកោតសរសើរ ឪពុកម្តាយ អាណាព្យាបាល និងសាស្រ្តាចារ្យ ដែលបានខិតខំចិញ្ចឹមបីបាច់ថែរក្សាកូនចៅ និងបង្រៀន និស្សិតរហូតបានទទួលសញ្ញាបត្រនៅថ្ងនេះ។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានគាំទ្រនិងជំរុញអោយមានការចូលរួម បណ្តុះបណ្តាលធនធាន មនុស្សពីវិស័យឯកជនដែលជាគោលនយោបាយអភិវឌ្ឍន៍លើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ នៅ ថ្ងៃនេះក៏ជាខួប៣០ ដែលរាជរដ្ឋាភិបាលបានកំណត់ទស្សនៈវិស័យអាទិភាពក្នុងនោះគឺមាន ទឹក ផ្លូវ ភ្លើង មនុស្ស។ សម្រាប់ជីវិតផ្ទាល់របស់ សម្តេចតេជោ ដែលអាចមានមកដល់ ពេលនេះគឺបាន ឆ្លងកាត់ ឧបសគ្គនិងការលំបាកច្រើណាស់ ក្រៅពីគ្រាប់កាំភ្លើង គឺមានឧបសគ្គនៃការកែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គមជាដើម។ ច្បាស់ណាស់ ការយកសង្រ្គាមបញ្ចប់សង្រ្គាម គឺមានអាចធ្វើបានទេ។ យើងបានប្រើប្រាស់វិធីចរចា និងនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។ ពេលនេះជាឱកាសធំបំផុតសម្រាប់យុវជន។ យុវជនជំនាន់មុនពុំមានឱកាស និងបានបាត់បង់ជីវិតច្រើន ណាស់ដោយសារសង្រ្គាម។ នៅក្នុងសម័យសង្រ្គាម គឺបានបន្សល់ទុកគ្រាប់ប់បែកជាង២លាន៧សែន តោននៅលើទឹកដីកម្ពុជា។ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ខាងមុខនេះ សម្តេចតេជោ នឹងនិយាយពិភាក្សាអោយបានច្បាស់និងត្រង់ទៅត្រង់មកជាមួយលោកប្រធានាធិបតីអាមេរិកអំពីបញ្ហានេះ និងបញ្ជាក់អំពីបញ្ហាទាំងឡាយដែលជាប់ពាក់ព័ន្ឋជាមួយប្រទេសទាំង២។ តាមរបាយការណ៍សាកលវិទ្យាល័យ គឺមាននិស្សិតយើងប្រមាណ ៩២,៣២% ដែលបញ្ចប់បរិញ្ញា បត្រហើយគឺបានទទួលការងារធ្វើ និងមាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ៩៦,១០% បានទទួល ការងារធ្វើសមរម្យផងដែរ។ នៅក្នុងសាកលវិទ្យាល័យនេះក៏មាននិស្សិតបរទេសមកសិក្សាដូចជាមកពី ប្រទេសកូរ៉េ វៀតណាម ចិន បារាំង អាមេរិក បង់ក្លាដេស និងជប៉ុនជាដើម។ កម្ពុជាពេលនេះមិនមែនជា ឋានរនរកទេ។ កម្ពុជាពិត គឺយើងកំពុងឋិតនៅសព្វថ្ងៃ រីឯកម្ពុជាមិនពិត គឺជាកម្ពុជាលើទំព័រសារព័ត៌មាន និងការឃោសនាដោយក្រុមខិលខូចនៅក្រៅប្រទេស។ ថ្មីៗនេះមានការផ្សាយព័ត៌មានចេតនាមិនល្អពីកម្ពុជានៅលើសារព័ត៌មាន CNN ដែលផ្តល់ ដោយអង្គការ ក្រៅ រដ្ឋាភិបាលដែលបានផ្សាយថាស្រ្តីកម្ពុជាបានយកកូនទៅលក់។ អង្គការដែល ផ្សព្វផ្សាយព័ត៌ មានមិនពិតគឺប្រឈមនឹងការបិទ។ សម្តេចតេជោ មិនអាចទទួលយកបានទេចំពោះការ ផ្សាយព័ត៌មាន មិនពិត។ សូមស្ថានទូតអាមេរិកស្រាវជ្រាវអំពីរឿងនេះ ហើយកុំបន្តបង្កបញ្ហា។ កុំយកខ្មែរ ធ្វើជាដើមទុន ដើម្បីរៃអង្គាសលុយសម្រាប់អង្គការក្រៅរដ្ឋាភិបាលទាំងនោះ។ យើងក៏មិនចង់អោយមានការធ្វើបាតុ កម្មប្រឆាំងនឹងស្ថានទូត និងអង្គការរដ្ឋាភិបាលទាំងនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយក្រសួងមហាផ្ទៃ និងក្រសួងការបរទេសកម្ពុជា ចាត់វិធានការ តាមផ្លូវច្បាប់ជា បន្ទាន់ចំពោះអង្គការមួយនេះ គឺមិនអាចអត់ឱនអោយបានឡើយ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានជំនឿលើនិស្សិតជ័យលាភីទាំងអស់ ក្រោយពីបានបានទទួលសញ្ញា បត្រនេះ គឺងាយស្រួលក្នុងការរកការងារធ្វើ និងក្នុងការប្រកបរបរផ្សេងៗ។ ទន្ទឹមនឹងនេះ ដែរ សម្តេចតេជោ សង្ឃឹមដែរថា និស្សិតមួយចំនួនធំ នឹង បន្តសិក្សា ពង្រីកសមត្ថភាពបន្ថែមទៀត ពីបរិញ្ញាទៅបរិញ្ញាជាន់ខ្ពស់ និងទៅកាន់បណ្ឌិត ហើយមួយចំនួនទៀតនឹងបន្តស្វ័យសិក្សា ស្រាវជ្រាវ និងសិក្សាបន្តក្នុងដំណាក់កាលបំពេញការងារដើម្បីចៀសវាងភាពអភិរក្សនិយម ដែលបង្កភាពគ្រោះថ្នាក់ ដល់ការរីកចម្រើនយុវជន។ ខួរក្បាលមនុស្សចាស់ក៏ត្រូវធ្វើយុវបនីយកម្មដែរ ឧទាហរណ៍ ប្រព័ន្ឋបច្ចេក វិទ្យាគឺគ្រប់មន្រ្តីរដ្ឋាភិបាលត្រូវតែចេះ បើមិនចេះគឺមិនអាចតែងតាំងបានឡើយ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ផងដែរថាកំពស់ទឹកជំនន់នៅតាម បណ្តាខេត្តដែល ទទួលរងផលប៉ះពាល់គឺកំពុងស្រកចុះជាបណ្តើៗហើយ។ សម្តេចតេជោ បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលបានចុះជួយអន្តរាគមន៍ទាន់ពេលវេលាដល់បងប្អូនដែល ទទួលរងផល ប៉ះពាល់ដោយទឹកជំនន់។ តាមព្យាករណ៍អាកាសធាតុ គឺកូនរដូវប្រាំងមួយនឹងកើតមានឡើងបន្ទាប់ពី ទឹកជំនន់ស្រកទៅ។ នៅថ្ងៃអាទិត្យទី ៦ សីហានេះ សម្តេចតេជោ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន ព្រមទាំងចូលរួម អបអរ សាទរខួប៦៤ឆ្នាំ (១៩៥៣-២០១៧) នៃទំនាក់ទំនងកម្ពុជាជប៉ុនហើយនៅឆ្នាំ ២០១៧ នេះ សម្តេចតេជោ គ្រោង នឹងអញ្ជើញនាយករដ្ឋមន្រ្តីជប៉ុនមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវតី អ្នកលេងហ្វេសប៊ុគ (Facebook) ទាំងអស់កុំបង្កើតបញ្ហាបំពុលបរិយាកាសសង្គម មុននឹងចែកចាយដំណឹងឫព័ត៍មានអ្វីបន្ត គឺត្រូវពិនិត្យអោយបានច្បាស់ថាតើពិតដែរទេ? គ្រប់បក្សនយោបាយទាំងអស់សុទ្ឋតែមានតួនាទីអប់រំសមាជិកអោយទទួលផ្សព្វផ្សាយព័ត៌មានល្អពិត។ សម្តេចតេជោ សូមផ្តាំនិងអំពាវនាវ ដល់មេដឹកនាំគណបក្សប្រឆាំងកុំអោយផ្សព្វផ្សាយព័ត៌មានមិនពិត រួមទាំបង្ហោះ ព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន ស្លាប់ និងមានយន្តហោះធ្លាក់នៅសៀមរាប និមានអំពើចាប់កូនក្មេងវះយកក្រលៀនជាដើម។ គឺសុទ្ឋតែជាព័ត៌មានមិនពិត។ សម្តេចតេជោ បានបញ្ជាក់និងសង្កត់ ធ្ងន់ច្បាស់ៗថា សូមកុំកេងចំណេញពីការស្លាប់ របស់សម្តេចតេជោ អោយសោះ។ ម៉្យាងវិញទៀត សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ Facebook ទាំងអស់កុំអោយគេលួច (Hack) យកគណនេយ្យខ្លួនទៅបង្ហោះព័ត៌មានមិនពិតរួមទាំងព័ត៌មានប៉ុនប៉ង សម្លាប់នាយករដ្ឋមន្រ្តីជាដើម។ ជនខិលខូចទាំងនោះក៏បានចាប់ខ្លួនមួយចំនួនរួចមកហើយដែរ។ ក្នុងពេលថ្លែងទៅកាន់និស្សិតព្រឹកមិញនេះ សម្តេចតេជោ បានសម្តែងនូវការព្រួយបារម្ភដែល ប្រទេស មហាអំណាចមិនត្រូវគ្នាដែលធ្វើអោយក្រុមភេរវកម្មកាន់តែមានកម្លាំង។ សម្តេចតេជោ អំពាវនាវអោយ មានកិច្ចសហការ និងចរចាគ្នាដើម្បីសុខសន្តិភាពពិភពលោកទាំងមូល។ មុននឹងបញ្ចប់សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន បានជូនពរនិស្សិតជ័យលាភីទាំងអស់ និងកោតសរសើរអំពីវឌ្ឍនៈភាពនៃសាកលវិទ្យាល័យ ព្រមទាំងបានផ្តល់នូវថវិកាឧបត្ថម្ភដល់និស្សិតទាំងអស់ ព្រមទាំងសាស្រ្តាចារ្យ និងសាកលវិទ្យាល័យក្នុងការអប់រំបណ្តុះបណ្តាលធនធានអោយកាន់តែមាន សមត្ថភាពល្អសម្រាប់បម្រើប្រទេសជាតិ៕

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា