គណបក្សប្រជាជនមានតែជ័យជំនះ! ការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន គឺមិនដែលបានគិតអំពីការនឿយហត់សូម្បីបន្តិចណាឡើយ ទោះបីយប់ឬថ្ងៃក៏ដោយ គឺដើម្បីថែ រក្សាការពារសន្តិភាពដល់ប្រជាពលបានរដ្ឋរស់នៅសុខសាន្ត។ លទ្ឋផលនៃការខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ គឺបានធ្វើអោយកម្ពុជាក្លាយជាប្រទេសដែលមានសុខសន្តិភាពពេញលេញយូរអង្វែង

និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។ ច្បាស់ណាស់ គឺប្រជាពលរដ្ឋបានឃើញពិតនូវការរីក ចម្រើនពិតប្រាកដរបស់ប្រទេសជាតិ។ វាជារឿងធម្មតាទេចំពោះបុគ្គលមួយចំនួនដែលគ្មានសមត្ថភាពធ្វើបានដូច សម្តេចតេជោ ហ៊ុន សែន គឺពួកគេតែងតែច្រណែននឹងស្នាដៃដឹកនាំកសាងប្រទេសរបស់សម្តេច។ ពួកគេគ្មានអ្វីក្រៅអំពីការរិះរកវិធីនិយាយអាក្រក់ពី សម្តេចប្រមុខដឹកនាំ និងនិយាយអាក្រក់បំផ្លើសការពិតអំពីប្រទេសជាតិខ្លួនឯង ដែលធ្វើអោយប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកាន់តែអស់ជំនឿទុកចិត្ត។ ជោគជ័យដ៏ធំធេងអំពីការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ បានបង្ហាញកាន់តែច្បាស់ទៀតថា សន្ទុះនៃកំណើនគាំទ្រពីប្រជាពលរដ្ឋគឺមានកាន់តែខ្លាំងឡើងចំពោះ សម្តេចតេជោ ហ៊ុន សែន។ ជ័យជំនះនេះ គឺស្តែងអោយឃើញច្បាស់ថា បងប្អូនប្រជាពលរដ្ឋភាគច្រើនលើសលុបបំផុតនៅតែគាំទ្រនិងបោះឆ្នោតអោយ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកសាងប្រទេស កម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ។ នេះគឺជាសញ្ញាបង្ហាញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះ ឆ្នោតនៅឆ្នាំ ២០១៨ ជាបន្តទៀត៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា