នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី៤០ឆ្នាំ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិធីនេះនឹងធ្វើឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចច្រកកោះថ្ម ឃុំទន្លូន។

ចំណុចទីមួយនេះគឺស្ថិតនៅសាលាបឋមសិក្សាកោះថ្ម នៅឃុំទន្លូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។ នៅក្នុងកម្មវិធីប្រារព្ធខួបលើកទី៤០នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងរៀបរាប់អំពីព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់របស់សម្តេច នាគ្រានោះប្រាប់ដល់មហាជនក៏ដូចជាអង្គទូតនានាប្រចាំនៅប្រទេសកម្ពុជាថា គ្រាដ៏គ្រោះថ្នាក់របស់សម្តេចនាពេលនោះគឺដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ Facebook សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងផ្សាយផ្ទាល់អំពីពិធីនេះនៅពេលបន្តិចទៀតនេះ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា