ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៧ បានធ្វើឡើងក្នុងបរិយាកាសរីករាយក្រៃលែង ដែលមានអ្នកចូលរួមសរុប ៥,៣៥២នាក់ ក្នុងនោះមានប្រជាពលរដ្ឋខ្មែរ ៤,៨២៩នាក់ និងជនបរទេសចំនួន ៥២៣នាក់ មកពី ៣៣ប្រទេស ។

ប៉ុន្ដែចំនួននេះ គឺកើនឡើងប្រមាណ ២០% បើធៀបនឹងកាលពីឆ្នាំ២០១៦កន្លងទៅ ។ សូមអបអរសាទរដល់ជ័យលាភីចំណាត់ថ្នាក់ខាងក្រោម:- 1)-វិញ្ញាសាររត់២១គម(បុរស)៖ លេខ១គឺ Kuniaki Takizaki, លេខ២ Ma Viro និងលេខ៣ Kang Thoeun 2)-វិញ្ញាសាររត់២១គម(ស្ត្រី)៖ លេខ១ Messina Veronique, លេខ២ Herashchenko Nadtia និងលេខ៣ Straub Simone 3)-វិញ្ញាសាររត់១០គម(បុរស)៖លេខ១ Van Peara, លេខ២ Sath Oudom និងលេខ៣ Chea Sampos 4)-វិញ្ញាសាររត់១០គម(ស្ត្រី)៖លេខ១ Saina Corbin, លេខ២ Phai Lourie និងលេខ៣ Buo Samnang 5)- វិញ្ញាសាររត់៣គម Fun Run (បុរស)៖លេខ១ បុង ហុង, លេខ២ អ៊ុក សម្ភស្ស និងលេខ៣ Rumduel Khoeun 6)-វិញ្ញាសាររត់៣គម Fun Run(ស្ត្រី)៖លេខ១ បែន សីហា, លេខ២ Sok Chandeun និងលេខ៣ Moazzoni Sandra។ សូមបញ្ជាក់ថា កីឡាករ កីឡារការនី ដែលទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ លើវិញ្ញាសារទាំង៣ប្រភេទនេះ គឺទទួលបានរង្វាន់ទូរស័ព្ទដៃចំនួន១គ្រឿង ថវិកាមួយចំនួន ប័ណ្ណសរសើរ បំពាក់មេដាយ រួមទាំងភេសជ្ជៈជាច្រើនផ្សេងទៀត។ ពិសេសជាងនេះចំពោះចំណាត់ថ្នាក់លេខ១លើវិញ្ញាសាររត់ចំងាយ២១គម(Half Marathon) គឺទទួលបានបន្ថែមនូវសំបុត្រយន្តហោះធ្វើដំណើរទៅមកប្រទេសជប៉ុន។ ព្រឹត្តិការណ៍អន្ដរជាតិនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ គឺអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ថ្ងៃទី១៨ ខែមិថុនា ។ លើសពីនេះ ក៏ចូលរួមផ្សព្វផ្សាយពីបរិស្ថានស្អាត ទីក្រុងស្អាតដល់ប្រជាពលរដ្ឋដើម្បីចូលរួមថែរក្សា និងទាក់ទាញភ្ញៀវទេសចរណ៍ ។ ម្យ៉ាងវិញទៀត ថវិកាទទួលបានពីការចុះឈ្មោះ បន្ទាប់ពីចំណាយលើការរៀបចំ គណៈកម្មការនឹងបរិច្ចាគជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ដើម្បីរួមចំណែកជួយដល់សង្គមទៀតផង។ សូមជូនពរបងប្អូនបរជាពលរដ្ឋបានសប្បាយរីករាយនៅថ្ងៃចុងសប្តាហ៍ទាំងអស៉គ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា