កម្ពុជាមានសុខសន្តិភាព និងការរីកចម្រើនមកទល់សព្វថ្ងៃ ព្រោះយើងមាន សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំសន្តិភាព អង្គុយគិត អង្គុយធ្វើ ដើម្បីប្រជាពលរដ្ឋរស់នៅសុខស្រួល។ សម្តេចតេជោ បានឆ្លងកាត់សង្រ្គាម និងគ្រោះថ្នាក់ជាច្រើនដងរហូតពិការភ្នែក ហើយស្ទើរបាត់បង់ជីវិត គឺដើម្បីរកសន្តិភាពជូនប្រជាពលរដ្ឋ និងកូនក្មួយយុវជន និងចៅៗជាទីស្រឡាញ់ទាំងអស់!

សម្តេចតេជោ សុខចិត្តលះបង់អាយុជីវិតផ្ទាល់ខ្លួន ដើម្បីបានផែនដីសន្តិភាពត្រឡប់មកវិញសម្រាប់ពលរដ្ឋ ដោយមិនស្តាយឡើយ។ អ្វីដែលយើងទាំងអស់គ្នាឃើញច្បាស់នឹងភ្នែក គឺកម្ពុជាសន្តិភាពកំពុងរីកចម្រើនបោះជំហានទៅមុខ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមានមោទនៈភាពចំពោះគម្រូវីរៈភាពដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍គ្រប់ៗ គ្នា!

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា