នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួម ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីស្រាយបួស នៃខែរ៉ាម៉ាឌន ដែលជាប្រពៃណីរបស់បងប្អូនខ្មែរ-អ៊ីស្លាម ចំនួន៤,៧០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចតេជោហ៊ុន សែន បានកោតសរសើរចំពោះសាសនិកឥស្លាមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ នៅតាមវិហារនានា និងអ្នកគោរពសាសនាឥស្លាមទាំងអស់ ដែលបានចូលរួមចំណែកថែរក្សាសន្តិភាព ធ្វើអោយប្រទេសជាតិយើងចម្រុងចម្រើនតាមរយៈការខិតខំរបស់បងប្អូន។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន។ នៅប្រទេសកម្ពុជាយើងមានសាសនាជាច្រើនដូចជា ព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា គ្រឹស្ទសាសនា…គឺយើងទាំង អស់គ្នារស់នៅជាមួយគ្នាដោយសុខស្រួល។ ថ្មីៗនេះទាក់ទងទៅនឹងវិស័យអប់រំ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ក្របខណ្ឌគ្រូបង្រៀនដល់បងប្អូនខ្មែរ ឥស្លាមចំនួន១,៥០០នាក់។ ដោយសារកំណើនសិស្ស និងសេចក្តីត្រូវការចាំបាច់គ្រូបង្រៀនកាន់ តែច្រើនឡើង សម្តេចតេជោ សន្យានឹងផ្តល់ជូនក្របខ័ណ្ឌគ្រូបង្រៀនដល់បងប្អូនខ្មែរឥស្លាមចំនួន ៥,០០០ នាក់ថែមទៀត បើត្រូវការចាំបាច់។ សម្តេចតេជោ បានអោយក្រសួងអប់រំសិក្សាសិក្សាស្រាវ ជ្រាវពីការខ្វះខាតគ្រូបង្រៀនផ្នែកសាសនាឥស្លាម។ នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់បង ប្អូនខ្មែរឥស្លាមទូទាំងប្រទេសដែលបានគាំទ្រ និងបោះឆ្នោតជូន គណៈបក្សប្រជាជនកម្ពុជា អោយបន្ត ដឹកនាំប្រទេសអោយមានការរីកចម្រើនបន្តទៀត។ នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹក នាំរបស់គណបក្សប្រជាជនកម្ពុជា សាសនាទាំងអស់នៅកម្ពុជាសុទ្ធតែត្រូវបានរស់ឡើងវិញ បន្ទាប់ ពីត្រូវបានសម្លាប់ និងបំផ្លិចបំផ្លាញដោយសង្រ្គាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ ១៩៧៥-១៩៧៩។ សាសនាទាំងអស់ មិនមានសាសនាណាមួយប្រដៅមនុស្សអោយធ្វើអំពើអាក្រក់នោះទេ គឺសុទ្ធតែប្រដៅមនុស្សអោយសាងនូវអពើល្អ។ មានប្រទេសមួយចំនួនធំមិនអនុញ្ញាតិអោយបងប្អូនឥស្លាមស្លៀកពាក់សំលៀកបំពាក់ និងទទូរ ឬពាក់ មួកសាសនាចូលរៀន និងថតរូបដាក់ក្នុងអត្តសញ្ញាណប័ណ្ណ ឬលខិតឆ្លងដែនឡើយ។ ប៉ុន្តែនៅកម្ពុជាគឺ អនុញ្ញាត្តិអោយពាក់ ដោយមិនចាំបាច់ដោះក្រមារទទូរ ឬមួកចេញឡើយ។ ម្យ៉ាងវិញទៀត គឺបងប្អូន ខ្មែរឥស្លាមរស់នៅក្នុងប្រទេសមានសិទ្ធិសេរីភាពពេញលេញ ដោយគ្មានជំលោះសាសនាអ្វីឡើយ ។ ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានជូនពរបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសនៅក្នុងឱកាស បុណ្យស្រាយបួសនៃខែរ៉ាម៉ាឌន សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា ហើយ សម្តេចតេជោ និងសម្តេចកិត្តិ បានថតរូបអនុស្សាវរីយ៍ជាមួយបងប្អូនខ្មែរឥស្លាមនៅក្នុងបរិយាកាសរីករាយ និងស្និទ ស្នាលក្រៃលែង៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា