អរគុណបងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន យុវតី និងមន្រ្តីរាជការ ដែលបានចូលរួមបរិច្ចាគឈាមជួយ ដល់បងប្អូនអ្នកជំងឺ រួមទាំងក្មួយៗកុមារដែលកំពុងរង់ចាំឈាមសង្រ្គោះជីវិត។

ការបរិច្ចាគឈាមថ្ងៃនេះ គឺបាន បង្ហាញអោយឃើញពីក្តីគោរពស្រឡាញ់ និងយកចិត្តទុកដាក់ខ្ពស់របស់បងប្អូន និងក្មួយៗយុវជន ចំពោះពលរដ្ឋរងគ្រោះ និងអ្នកជំងឺទាំងឡាយដោយគ្មានការរើសអើង។ សូមបងប្អូន ជាពិសេសយុវជន និងយុវតី បន្តចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះអាយុជីវិតពលរដ្ឋ និងកុមារនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា៕

 

 

 

 

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា