អរគុណបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជន យុវតី ដែលតែងតែនៅកៀកជាប់ជាមួយ សម្តេចតេជោ ហ៊ុន សែន ជាពិសេសក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងមកនេះ ដែលបងប្អូន និងក្មួយៗ បានបោះឆ្នោតគាំទ្រ “គណបក្សប្រជាជនកម្ពុជា” យ៉ាងច្រើនលើសលុបបំផុត។

សន្លឹកឆ្នោតរបស់បងប្អូន និងក្មួយៗគឺបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងកំណែទម្រង់ជាតិទូទៅ និងក្នុងការការថែរក្សា ការពារសន្តិភាព ដើម្បីកម្ពុជានៅគង់វង្ស និងកាន់តែរីកលូត លាស់។ អរគុណជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ យុវជន ដែលមានជំនឿទុកចិត្ត គាំទ្រឥតងាករេ ហើយជ្រើសរើស សន្តិភាពជាធំ និងការអភិវឌ្ឍក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន។ ពិតណាស់ បើគ្មានសន្តិភាព គឺគ្មានការរីកចម្រើន ហើយពលរដ្ឋ ជាពិសេសក្មួយនិងចៅៗក៏គ្មាន ឱកាសដូចសព្វថ្ងៃដែរ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា