តើនាយករដ្ឋមន្ត្រីមានសិទ្ធិបដិសេធសំណើរបស់រដ្ឋមន្រ្តីក្នុងការសុំតែងតាំងមន្ត្រីឬទេ?ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើស មន្ត្រីជំនួសមន្ត្រីដែលខ្លួនមិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រីមានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រីដែលហៅទូរ ស័ព្វ ៥ ដងមិនចូលឬទេ?

និងនាយករដ្ឋមន្ត្រីពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មានសុំតែងតាំងលោក ខ្វៃ អាទិត្យា បន្តពី លោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្តន៍គ្រប់គ្រាន់ឬទេ?(សុំមើលលិខិតក្រសួងមុខងារសាធារណៈនិងចំណារនាយករដ្ឋមន្ត្ត្រី)។ តើមានគ្រាប់ភ្នែកមើលព្រះរាជក្រឹត្យដែលចែងថា ( បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា )ឬទេ ? បានជាម្នាក់និយាយថា ការតែងតាំងនេះចេញពីណា ? ម្នាក់ទៀតនិយាយថា បើវាមិនមែនចេញពីរដ្ឋមន្ត្រីរូបនេះ គួរតែចេញពីនាយករដ្ឋមន្ត្រីដែរ ។ ( សូមមើល ខេមបូឌៀដេលី ចេញផ្សាយថែ្ងទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ )។បើពុំមានសំណើពីនាយករដ្ឋមន្ត្រីព្រះមហាក្សត្រព្រះអង្គនឹងមិនឡាយព្រះហត្ថលេខាទេ។ សុំចងចាំ កុំល្ងង់ពេក។ ពន្យល់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅ? ឬចាំបាច់ឲ្យខ្ញុំពន្យល់ពីច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី និងច្បាប់ផ្សេងៗទៀតដែលទាក់ទងដល់ការងារគ្រប់គ្រងរដ្ឋ?៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា