សូមអរគុណបងប្អូនប្រជាពលរដ្ឋ អ្នកគាំទ្រ និងសមាជិកសមាជិការគណបក្សប្រជាជនទូទាំងប្រទេស ដែលបានចូលរួមដង្ហែរគណបក្សប្រជាជនកម្ពុជាដ៏អធិកអធមអស្ចារ្យបំផុតនៅព្រឹកមិញនេះ ទាំងនៅក្នុង រាជធានីភ្នំពេញ និងនៅតាមបណ្តាភូមិ ឃុំ ស្រុក ខេត្តទូទាំងប្រទេស។

មានបងប្អូនអ្នកគាំទ្រ និងសមាជិកសមាជិការបក្សជាង ២៥ម៉ឺននាក់ដែលបានមកចូលរួមដង្ហែរគណបក្ស ប្រជាជនកម្ពុជានៅរាជធានីភ្នំពេញកាលពីព្រឹកមិញ។ សូមអធ្យាស្រ័យផងដែរ ចំពោះបងប្អូនដែលចង់ មកចូលរួមដង្ហែរបក្សនៅទីក្រុងភ្នំពេញ ព្រោះដោយសារទីកន្លែងតូចចង្អៀតដាក់មិនអស់ ប៉ុន្តែទោះបីមិន បានចូល រួមពិតមែនតែបងប្អូននៅតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជនជានិច្ចគឺបោះឆ្នោត អោយ តកូន តត្រកូល។ ការចូលរួមពីបងប្អូនយ៉ាងច្រើនកុះករព្រឹកម៉ិញនេះ គឺបានបង្ហាញអោយឃើញពីការគាំទ្រពេញទំហឹង មក លើគណបក្សប្រជាជនកម្ពុជា។ ហើយក៏បានបង្ហាញអោយអន្តរជាតិបានឃើញកាន់តែច្បាស់អំពីការគាំទ្រឥតងាករេរបស់ប្រជាជនជាងមួយចំហៀងប្រទេសមកលើគណបក្សប្រជាជនកម្ពុជាយើង។ នៅថ្ងៃអាទិត្យទី ៤ មិថុនា ខាងមុខនេះ យើងទាំងអស់គ្នា ទៅបោះឆ្នោតអោយបេក្ខជនឈរឈ្មោះគណបក្សប្រជាជនយើងទាំងអស់គ្នាកុំបីខាន!

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា