នៅរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលោម៉ោង១០៖១០នាទីយប់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពហើយបន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ”

ដែលធ្វើឡើងនៅទីក្រុងប៉េកាំងប្រទេសចិនរយៈពេល៥ថ្ងៃរួចមក។ រយៈពេល៥ថ្ងៃ កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសំរេចនូវផលប្រយោជន៍ សំរាប់ប្រទេសកម្ពុជាយ៉ាងច្រើនគួរជាទីមោទនៈ ជាពិសេសលើផ្នែកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន , លើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។ សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា