នៅថ្ងៃទី ១៥ ខែ ឧសភា នេះ លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានដឹកនាំកិច្ចប្រជុំកំពូលតុមូល នៅសាលសន្និសីទជាតិ យ៉ាងឈីហ៊ូ ទីក្រុងប៉េកាំង ប្រទេសចិន ដែលមានប្រមុខដឹកនាំប្រទេស និងមន្រ្តីកំពូលសំខាន់ៗជាច្រើនរូបដែលបានអញ្ជើញមកចូលរួមនៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់ កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទិសដៅសំខាន់នៃកិច្ចប្រជុំកំពូលតុមូលថ្ងៃនេះគឺដើម្បី ពង្រឹងនូវកិច្ច សហប្រតិបត្តិកម្រិតពិភពលោក ដែលបើកចំហរ និងផ្តល់ឱកាសអោយប្រទេសទាំងអស់បានចូលរួម និងទទួលបាននូវផលប្រយោជន៌ពីវេទិកានេះ។ គម្រោងផ្លូវ និងក្រវ៉ាត់ (Belt and Road Initiative) គឺត្រូវបានផ្តួចផ្តើមដោយ លោកប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីឆ្នាំ ២០១៣ ដើម្បីពង្រឹងនិងជំរុញនូវកិច្ចទំនាក់ទំនង និងពាណិជ្ជកម្មរវាងអាស៊ី ជាមួយប្រទេសទាំងអស់នៅក្នុងពិភពលោក។ ថ្ងៃនេះមានប្រមុខដឹកនាំ២៩ប្រទេស និងមន្រ្តីកំពូលៗ ដែលរួមមាន លោកប្រធានាធិបតីរុស្សី Vladimir Putin និងប្រធានាធិបតីតួគី លោក Recep Tayyip Erdogan ប្រមទាំងគណៈប្រតិភូមកពីប្រទេសនានា ពាណិជ្ជករ មន្រ្តីផ្នែកហិរញ្ញវត្ថុ និងអ្នកកាសែតជាង ១៣០ ប្រទេស មន្រ្តីសំខាន់ៗរបស់អង្គការក្រៅរដ្ឋាភិបាល រួមទាំងអគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Antonio Guterres, ប្រធានធនាគារពិភពលោក លោក Jim Yong-kim, និងអគ្គនាយកនៃអង្គ ការរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Christine Lagarde។ កិច្ចប្រជុំតុមូលថ្ងៃនេះគឺមាន២ វគ្គ។ ប្រជុំតុមូលវគ្គទី១ គឺនៅពេលព្រឹក និង ប្រជុំវគ្គទី២ គឺនៅពេលរសៀលថ្ងៃដដែល។ នៅក្នុងកិច្ចប្រជុំតុមូលវគ្គដំបូងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឺះ ដែលជាចំណាប់អារម្មណ៌របស់កម្ពុជាលើ “សហថាមពលនៃគោលនយោបាយ ដើម្បីភាពជាដែគូរជិតស្និទ្ធ”។ សម្តេចតេជោ បានបង្ហាញក្តីរីកាយ ដែលបានចូលរួមក្នុងវេទិកានេះ និងបានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រជាជនចិនទាំងមូលដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ក្នុងការអនុវត្ត “គំនិតផ្តួចផ្តើមខ្សែ ក្រវ៉ាត់ និង ផ្លូវ” ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហតំបន់ និងអន្តរជាតិធំៗ ជាពិសេស ដើម្បីកំណត់ទិស ដៅសម្រាប់អនុវត្តគំនិតផ្តួចផ្តើមនេះ ឲ្យទទួលបានជោគជ័យបន្តទៀត។ តាមរយៈ “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ” គឺកំពុងបង្ហាញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលកំពុងត្រូវបានពង្រីកយ៉ាងលឿនថែមទៀតលើវិស័យសំខាន់ៗមួយចំនួនជាប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីររួមមាន ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ព្រមទាំងការ លើកស្ទួយ ឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និង កសិកម្ម។ ប្រទេសចិនកំពុងដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង នយោបាយពិភពលោក ជាពិសេស ក្នុងការជំរុញសេរីភាវូប នីយកម្មពាណិជ្ជកម្មអន្តរជាតិ សមាហរណកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រកបដោយបរិយាប័ន្នលើក ស្ទួយសកលភាវូបនីយកម្ម និងការកសាងនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកថ្មី។ សម្តេចតេជោ ហ៊ុន សែន មានជំនឿមុតមាំចំពោះអនាគតនៃគំនិតផ្ទួចផ្តើមនេះដែលមាន ការគិតគូរ ច្បាស់លាស់អំពីយុទ្ធសាស្ត្រ និងយន្តការសហប្រតិបត្តិការ ការៀបចំផែនការ និងការផ្គត់ផ្គង់ហិរញ្ញប្ប ទាន ពិសេសតាមរយៈធនាគាអភិវឌ្ឍន៍ BRICS មូលនិធិផ្លូវសូត្រ និងធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ រដ្ឋាភិបាលកម្ពុជា និងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្រិត កំពូលមួយ គឺជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំ២០១០មក ។ “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង ផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ កំពុងសហប្របត្តិការរ វាងប្រទេសទាំងពីរ កំពុងត្រូវបានពង្រឹងថែមទៀត លើវិស័យ សំខាន់ៗ មួយចំនួន ជាប្រយោជន៍ដល់ការ កែលម្អរ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមមានការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជ កម្ម ព្រមទាំងការលើកស្ទួយឧស្សាហកម្ម ទេសចរណ៍ ការវិនិយោគ និងកសិកម្ម ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមយ៉ាងសកម្ម ក្នុងយន្តការសហប្រតិបត្តិ ការទាំងឡាយ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរួម នៃតំបន់ និង សកលលោក។ (សុន្ទរកថាគន្លឹះ សម្តេចតេជោ ជាភាសាខ្មែរ និងអង់គ្លេសគឺមានភ្ជាប់មកជាមួយ)។ នៅពេលរសៀលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលតុលមូល លើកទី ២ ជាបន្តទៀត៕

 

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា