តំណាងក្រុមហ៊ុនទី៣ ដែលបានចូលជួប សម្តេចតេជោនាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃដដែលនេះគឺ លោក Liu Qitao ប្រធានក្រុមហ៊ុន China Communications Construction Company ប្រទេសចិន។ លោកប្រធានក្រុមហ៊ុន បានជំរាបជូន សម្តេចតេជោ អំពីការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា

ដែលក្រុមហ៊ុនរបស់លោកបានធ្វើការវិនិយោគកសាងផ្លូវ ថ្នល់ ចំនួន១៦ គំរោងរួចមកហើយដែលបានបណ្តាក់ទុន ១,៦០០ លានដុល្លារអាមេរិក។ សម្រាប់ទិសដៅខាងមុខ ក្រុមហ៊ុនលោកនឹងបណ្តាក់ទុនវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រ ដែលនឹងគ្រោងវិនិយោគទឹកប្រាក់ជាច្រើនពាន់លានដុល្លារថែមទៀត ដោយគ្រោងនឹងបើកការដ្ឋានសាងសង់នៅមុនបំណាច់ឆ្នាំ២០១៧នេះ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនលោក ក៏ចាប់អារម្មណ៌លើគំរោងសាងសង់ផ្លូវដែក និងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រីករាយ និងស្វាគមន៌ចំពោះគំរោងវិនិយោគនានាក្នុងប្រទេសកម្ពុជាដែលក្រុមហ៊ុនលោកសំរេចបានដោយជោគជ័យកន្លងមកនេះ។ សម្តេចតេជោ បានស្នើអោយក្រុមហ៊ុនបន្តពិនិត្យពិភាក្សាជាមួយក្រសួងជំនាញនានា និងសិក្សាឲ្យបានស៊ីជំរៅច្បាស់លាស់អំពីការវិនិយោគរួមទាំងលើគម្រោងកំពង់ផែក្នុងប្រទេសកម្ពុជាផងដែរ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា