នៅព្រឹកថ្ងៃនេះដដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានបន្តអនុញ្ញាតឲ្យ លោក Naveen Menon ប្រធានក្រុមហ៊ុន Cisco ប្រចាំអាស៊ាន ជួបពិភាក្សាការងារ។ លោក Naveen Menon បានជម្រាបជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រីថា លោកពិតជាមានកិត្តិយស និងសេចក្ដីរីករាយជាទីបំផុត

ដែលបានមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន នៅទីក្រុង ភ្នំពេញ។ លោកប្ធានបានអបអរសាទរចំពោះជោគជ័យដែលកម្ពុជាទទួលបាន ហើយអ្វីដែលកម្ពុជា កំពុងធ្វើនេះគឺបានឆ្លុះបញ្ចាំងនូវកំណើនសេដ្ឋកិច្ចដ៏ល្អរឹងមាំរបស់កម្ពុជា ដែលមានសន្ទុះខ្លាំងហើកំពុង តែរីកចម្រើនយ៉ាងខ្លាំង។ ក្រុមហ៊ុន Cisco មានបំណងចង់ចូលរួមជំរុញនិងអភិវឌ្ឍសេដ្ឋកិច្ច ដ៏មានសញ្ញា វិជ្ជមានរបស់កម្ពុជានាថ្ងៃអនាគតផងដែរ។ ក្រុមហ៊ុន Cisco ស៊ីស្កូ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា រយៈពេល១៥ឆ្នាំមកហើយ ហើយក្រុមហ៊ុនបានផ្ដល់ការហ្វឹកហ្វឺនដល់ប្រជាពលរដ្ឋខ្មែរ លើវិស័យ IT ប្រមាណ ២ម៉ឺននាក់ ហើយមានទិសដៅពង្រីកវិសាលភាពក្នុងការបង្ហាត់បង្រៀនប្រជាជនកម្ពុជា ជាពិសេសយុវជន លើ វិស័យ IT ឱ្យបានកាន់តែច្រើនថែមទៀត។ ជាងនេះទៀត ក្រុមហ៊ុន របស់លោកក៏មានការងារ ពាក់ព័ន្ធជាច្រើននឹងបណ្ដាញតភ្ជាប់ (Network) និងបណ្ដាញ សុវត្ថិភាព (Security) ក៏ដូចជាមជ្ឈ មណ្ឌលឯកសារទិន្នន័យ (Database) ក៏ដូចជាកន្លែងផ្ទុកឯកសារជាដើម។ ក្នុងន័យនេះ លោកមាន បំណងចង់ផ្ទេរនិងផ្ដល់ជូនកម្ពុជានូវបច្ចេកវិទ្យាទាំងនេះ ដើម្បីឱ្យកម្ពុជាយកទៅប្រើប្រាស់ ជាប្រយោជន៌ ដើម្បីឈានចូលទៅដល់បដិវត្តឧស្សាហកម្ម ជំនាន់ទី៤ នេះ ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ លោក Menon ដែលបានជម្រាបជូនព័ត៌មានទាក់ទងនឹងក្រុមហ៊ុន និងការចូលរួមរបស់ក្រុមហ៊ុន ក្នុងព្រះរាជា ណាចក្រ កម្ពុជាកន្លងមក។ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុន បន្តធ្វើការនៅក្នុង ព្រះរាជាណាចក្រកម្ពុជាថែមទៀត ជាពិសេសបន្តធ្វើការបណ្ដុះបណ្ដាលដល់ពលរដ្ឋ ជាពិសេសយុវជន កម្ពុជា លើវិស័យ IT នេះអោយកាន់តែច្រើនឡើង៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា