នៅព្រឹកថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាបានបន្តអនុញ្ញាតឲ្យ លោកស្រី Arancha Gonzale នាយិការប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្ម អន្តរជាតិនៃប្រទេសស្វីសចូលជួបពិភាក្សាការងារ។ លោកស្រី Arancha Gonzale ធ្លាប់បានមកកម្ពុជាកាលពីជាង២០ឆ្នាំមុន។

ហើយយពេលនេះ គឺកម្ពុជាមានការរីកចម្រើនយ៉ាងលឿននឹកស្មានមិនដល់។ អ្វីៗបានប្រែប្រួលមុខមាត់យ៉ាងឆាប់រហ័ស។ ក្នុងនាមជាតំណាងអោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ អ្វីដែលលោកស្រីកំពុងធ្វើ គឺដើម្បីលើក ស្ទួយឧស្សាហកម្មខ្នាតតូច និងខ្នាតមធ្យម គឺត្រូវធ្វើយ៉ាងណាដើម្បីពង្រីកវិសាលភាព ទាំងពាណិជ្ជកម្មរបស់ខ្លួនផង និងពង្រីកទីផ្សាររបស់ខ្លួនផង។ លោកស្រី ក៏បានកោតសរសើរ សម្ដេចតេជោ ហ៊ុន សែន និងដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវេទិកាពិភពលោកនេះឡើងប្រកបដោយជោគជ័យ។ លើសពីនេះ អ្វីដែលរាជរដ្ឋា ភិបាលកម្ពុជាបាន ធ្វើនាពេលកន្លងមកពាក់ព័ន្ធទៅនឹងឧស្សាហកម្មខ្នាតតូច និងខ្នាតមធ្យម គឺធ្វើបានល្អត្រឹមត្រូវ ហើយ កំពុងដើរលើផ្លូវលឿនមួយ ។ ចំពោះរូបលោកស្រីផ្ទាល់គឺនឹងបន្តធ្វើយ៉ាងណា ដើម្បី ចូលរួមចំណែក ជម្រុញវិស័យនេះអោយកាន់តែមានការរីកចម្រើនទៅមុខទៀត។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវាការរីករាយ និងថ្លែងអំណរគុណចំពោះ លោកស្រី Arancha Gonzale ដែលបានជួយដល់កម្ពុជា ហើយ សម្ដេចតេជោ បានសម្ដែងនូវការរីករាយចំពោះការរីកចម្រើនលើវិស័យ SME នៅកម្ពុជា។ សម្ដេចតេជោ បានមានប្រសាសន៍ថា វិស័យនេះបាន និងកំពុងជួយដល់សេដ្ឋកិច្ចជាតិ ដោយបានផ្ដល់នូវផលិតផលទាំងសម្រាប់ប្រើប្រាស់ក្នុងស្រុកផង និង សម្រាប់នាំចេញផង។ អ្វីដែល សម្ដេចតេជោ ចង់អោយលោកស្រីជួយនោះ គឺជម្រុញធ្វើយ៉ាងណាអោយ SME នេះអោយរីកចម្រើនកាន់តែខ្លាំងឡើងថែមទៀតនៅកម្ពុជា គឺតាមរយៈការផ្តល់នូវការបណ្ដុះ បណ្ដាលនិងបង្កើននូវចំណេះដឹង និងជំនាញ គឺធ្វើយ៉ាងណាប្រែក្លាយវត្ថុធាតុដើមដែលមានស្រាប់នៅ កម្ពុជាអោយអស់ពីលទ្ធភាពទៅជាផលិតផលទាំងសម្រាប់ប្រើប្រាស់ក្នុងប្រទេសផង និងសម្រាប់នាំ ចេញផង៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា