នៅព្រឹកថ្ងៃដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តជួបពិភាក្សាការងារជាមួយ លោក Vijay Eswaran នាយកប្រតិបត្តិក្រុមហ៊ុន Qi Group ម៉ាឡេស៊ី។ លោក Vijay Eswaran បានជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថាក្រុមហ៊ុនរបស់លោកពិតជាមានកិត្តិយសណាស់ ដែល បានចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧

នៅទីក្រុងភ្នំពេញនាពេលនេះ។ លោក Qi ក៏បានគោរពថ្លែងអំណរគុណអំពីការទទួលរាក់ទាក់របស់រដ្ឋាភិបាលកម្ពុជា និង អបអរសាទរចំពោះ ជោគជ័យ ដែលកម្ពុជាទទួលបានពីវេទិកាសេដ្ឋកិច្ចពិភពលោកនេះ។ លោក Vijay Eswaran បានមកកាន់ប្រទេសកម្ពុជាអស់រយៈពេល ២៥ ឆ្នាំហើយៗ ហើយលោកបាន ឃើញកម្ពុជារីកចំរើនយ៉ាងខ្លាំង។ លោកក៏បានកត់សំគាល់ឃើញថា បញ្ហាអាទិភាព របស់កម្ពុជានាពេល នេះគឺការអភិវឌ្ឍធនធានមនុស្ស។ លោកនាយកប្រតិបត្តិក៏បានផ្តល់ជូនអាហារូប ករណ៍ចំនួន២០ កន្លែងដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត ដើម្បីបានទៅបន្តការ សិក្សានៅប្រទេសម៉ាឡេស៊ី ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ លោក Vijay Eswaran និង ប្រតិភូដែលបានអញ្ជើញមកចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ២០១៧ នាពេល នេះគឺពិតជាបានរួមចំណែកធ្វើឲ្យវេទិកានេះទទួលបានជោគជ័យ។ សម្តេចតេជោ ក៏បានថ្លែងអំណរ គុណផងដែរចំពោះការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសម៉ាឡេស៊ី។ ការផ្តល់ អាហារូបករណ៍នេះគឺជាការរួមចំណែកក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សកម្ពុជាដែលជាអាទិភាពដ៏សំខាន់ទី១របស់រាជរដ្ឋាភិបាល៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា