នៅសណ្ឋាគារភ្នំពេញកាលពីព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក John Rice អនុប្រធាន ក្រុមហ៊ុន General Electric (GE) ។ លោក John Rice បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពជា

ដែល បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូរបស់លោកមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន២០១៧។ លោក John មានប្រសាសន៍ថា វេទិការនេះទទួលបានលទទ្ធផល យ៉ាងត្រចះត្រចង់ ហើយក្រុមហ៊ុនរបស់លោកមានមោទនៈភាពយ៉ាងក្រៃលែងជាមួយកម្ពុជា ដែល រំពឹងទុកថានឹងបន្តធ្វើជាដៃគូររបស់កម្ពុជាទៀតនៅក្នុងពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័សនេះ។ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុនរបស់លោកក៏កំពុងមានវត្តមាននៅកម្ពុជាដែលកំពុងដំណើរការវិនិយោគ លើវិស័យសំខាន់៣: ១)វិស័យថាមពលដែលមានបច្ចេកវិទ្យាថ្មីមិនប៉ះពាល់ដល់បរិស្ថាន, ២)វិស័យសុខាភិបាលដែលក្រុមហ៊ុនរបស់លោកបានសហការយ៉ាងសកម្មជាមួយក្រសួងសុខាភិបាលរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាផ្តល់នូវបច្ចេកវិទ្យាទំនើបដល់ប្រជាពលរដ្ឋខ្មែរអោយបានប្រើប្រាស់ និងទទួលបាននូវផលប្រយោជន៍ ពីបញ្ហាថែទាំសុខភាព និង ៣)គឺការកសាងសមត្ថភាព។ លោក John Rice បានស្នើសុំ សម្តេចតេជោ នាយករដ្ឋមន្រ្តីប្រាប់ដល់ក្រុមហ៊ុនរបស់លោកថាតើក្រុមហ៊ុនគាត់អាចជួយអ្វីបានខ្លះដល់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក John Rice ដែលបានចូលរួម និងគាំទ្រ ដល់វេទិកាសេដ្ឋកិច្ចពិភពលោកនេះស្តីពីអាស៊ាន២០១៧ នៅកម្ពុជា ដែលនឹងនាំមកផលប្រយោជន៍ក្នុងការជំរុញអោយសេដ្ឋកិច្ចជាតិកាន់តែរីកលូតលាស់ថែមទៀត។ ចំពោះបញ្ហាពាក់ព័ន្ធនឹងជំនួយ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន GE ដែលបានជួយកម្ពុជាលើវិស័យសំខាន់ៗទាំងបីខាងលើ ។ ហើយសម្តេចតេជោ បានសូមអោយ ក្រុមហ៊ុន បន្តជួយកម្ពុជាជាបន្តទៀត ជាពិសេសទាក់ទងនឹងការផលិតអគ្គិសនី និងវិស័យផ្សេងៗជាច្រើនទៀត៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា