សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភព លោកស្តីពីអាស៊ាន ២០១៧ (World Economic Forum on ASEAN 2017) នៅ សណ្ឋាគាសុខាភ្នំពេញ។

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន និងរដ្ឋមន្ត្រីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ពាណិជ្ជករ វិនិយោគគិន ជាតិនិងអន្តរជាតិនឹងអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នេះ ក្នុងនោះគឺមានប្រមុខដឹកនាំប្រទេស មួយចំនួនដូចជា លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រីនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក រ៉ូឌ្រីហ្គោ រ៉ូ ឌុយតឺតេ (Rodrigo Duterte)ប្រធានា ធិបតី នៃសាធារណរដ្ឋហ្វីលលីពីន និង លោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ព្រមទាំងមានតំណាងប្រមុខរដ្ឋ/រដ្ឋាភិបាល និងរដ្ឋមន្ត្រីជាច្រើន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មួយចំនួនទៀត៕ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) អំពីសន្និសីទកាសែត ដែលនឹងផ្តល់ជូនដោយ សម្តេចតេជោ ហ៊ុន សែន នៅម៉ោងប្រមាណ ១១:០០ បន្តិទៀតនេះនៅសណ្ឋា គារសុខាភ្នំពេញ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា