នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាជាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសាលាខេត្ត អគាររដ្ឋបាល និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលទើបសាងសង់រួចរាល់ថ្មីៗនេះ។

ខេត្តត្បូងឃ្មុំ គឺជាខេត្តថ្មីមួយដែលបានបំបែកចេញពីខេត្តកំពង់ចាម មានផ្ទៃដីសរុប ៥,២៥០.៥១គីឡូម៉ែត្រក្រឡា មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពង់ចាម ខាងត្បូងជាប់នឹងខេត្តព្រៃវែង ខាងជើងជាប់នឹងខេត្តក្រចេះ ខាងកើតជាប់ប្រទេសវៀតណាម។ ខេត្តនេះចែកចេញជា ៦ស្រុក ០១ក្រុង ៦២ឃុំ ០២សង្កាត់ ៨៧៣ភូមិ មានប្រជាពលរដ្ឋសរុប ១៨៤,០០០គ្រួសារ ស្មើនិង ៨៤៤,០០០នាក់។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីទីរួមខេត្តត្បូងឃ្មុំ៕

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា