នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

ដើម្បីរៃអង្គាសថវិកាពីសប្បុរសជនសម្រាប់ទ្រទ្រង់សកម្មភាពការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៧នេះ ត្រូវប្រារព្ធឡើងក្រោមប្រធានបទ «កាកបាទក្រហមមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។ ទិវានេះ ក៏នឹងមានការអញ្ជើញចូលរួមពីកាកបាទក្រហមអន្តរជាតិ ដៃគូអភិវឌ្ឍន៍ សប្បុរសជនជាតិ-អន្តរជាតិ និងមហាជនជាច្រើននាក់ផងដែរ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងធ្វើការផ្សាយផ្ទាល់ (Live) ពិធីនេះនៅម៉ោង ៨:០០នាទីព្រឹក ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា អូរបែកក្អម ភ្នំពេញ៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា