នៅព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU)។ និស្សិតដែលទទួលសញ្ញាបត្រថ្ងៃនេះមានៈ

បរិញ្ញាបត្ររងជំនាន់ទី១៧, បរិញ្ញាបត្រជំនាន់ទី១៥, អនុបណ្ឌិតជំនាន់ទី៩, បណ្ឌិតជំនាន់ទី១ និងទី២ សរុប ១,៨៨៥នាក់ ដែលពិធីនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ (Live) នៅម៉ោង ៨:០០នាទីព្រឹក ពីវិទ្យាស្ថានជាតិអប់រំក្បែរវិមានឯករាជ្យ៕

 

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា