ខ្ញុំសូមកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការិនីប៉េតង់ អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោកនៅទីក្រុង Ghent ប្រទេស Belgium ក្នុងការប្រកួតកាលពីថ្ងៃទី១៣-១៦ មេសា ឆ្នាំ២០១៧ លើវិញ្ញាសាឯកត្តជនដែលមានកីឡាការិនីជាង៤០នាក់មកពីទូទាំងពិភពលោក។

នៅវគ្គជម្រុះ កម្ពុជា បានយកឈ្នះ Madagascar ១០-៩ ឈ្នះកោះ Jersey ១៣-៧ ឈ្នះ Monaco ៩-៨ និងឈ្នះ Canada ១៣-១១។ ក្នុងឆ្នាំថ្មី ២០១៧ នេះ កីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវមេដាយមាសលំដាប់ពិភពលោក “World Championship Petaque 2017” សម្រាប់កម្ពុជា ដែលជាកិត្តិយសនិងមោទនៈភាពរបស់ជាតិយើង។ សូមអរគុណគ្រូបង្វឹក និងកីឡាករកីឡាការិនីទាំងអស់ដែលបានខិតខំក្នុងការពង្រឹងវិស័យកីឡាជាតិ និងជូនពរជនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា