ដោយសារចង់ទុកពេលសម្រាប់ការរីករាយនៃថ្ងៃចូលឆ្នាំចុងក្រោយ ទើបខ្ញុំពន្យាពេលរំលឹកនូវរឿងឈឺចាប់ដែលខ្ញុំបានជួបកាលពី៤២ឆ្នាំមុន។ ៤២ឆ្នាំមុនគឺនៅថ្ងៃ ១៦ មេសា នេះហើយដែលខ្ញុំត្រូវរបួស នឹងធ្លាក់ខ្លួនពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ (១៦មេសា១៩៧៥-១៦ មេសា២០១៧)។

យុវជនដែលទើបមានវ័យ២៣ឆ្នាំ ការបាត់បង់កែវភ្នែកហើយធ្លាក់ខ្លួនពិការ ខ្ញុំពិតជាឈឺចាប់ណាស់ ទាំងរូបកាយ ទាំងផ្លូវចិត្ត តែខ្ញុំខិតខំងើបឈរឡើងដើម្បីការរស់រាន និងសន្តិភាពជូនជាតិ និងប្រជាជន។ មិនមានអ្នកណាដឹងនូវការឈឺចាប់របស់ខ្ញុំពេលត្រូវរបួស និងពេលដែលគ្រូពេទ្យវះយកកែវភ្នែករបស់ខ្ញុំចេញក្រៅពីរូបខ្ញុំនោះឡើយ។ (ឈឺខ្លាំងណាស់...ហើយពាក្យស្រឡាញ់ ឬថែរក្សាដូចកែវភ្នែក មិនមែនជាពាក្យដែលខ្ញុំត្រូវប្រើទៀតទេ ព្រោះខ្ញុំបានបាត់បង់កែវភ្នេករួចទៅហើយ)។ សូមចូលរួមរក្សាសន្តិភាព និងរារាំងសង្គ្រាមកុំឱ្យកើតឡើងវិញលើទឹកដីដ៏កំសត់របស់យើងជាថ្មីទៀត៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា