នៅរសៀលថ្ងែទី១៥ ខែ មេសា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៉ុន សែន បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គរសង្ក្រាន្តឆ្នាំថ្មី ២០១៧ នៅទីលានជល់ដំរី ក្បែប្រាសាទនាង១២ នៅក្រុងសៀមរាប អង្គរ។ ក្នុងពិធី ក្បួនដង្ហែរអង្គរសង្ក្រាន្តឆ្នាំ២០១៧នេះ

គឺមានការចូលរួមទស្សនាយ៉ាងកុះករពីប្រជាពលរដ្ឋ និងយុវជនកម្ពុជាមកពីគ្រប់ទិសទីរាប់ម៉ឺននាក់ ដោយទឹកមុខសប្បាយរីករាយក្រៃលែង។ ក្បូនដង្ហែគឺមានចំនួន៨ផែន ដែលបង្ហាញសិល្បៈវប្បធម៍ ប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណខ្មែរគ្រប់ជំនាន់។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះគ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា