ថ្ងៃទី ១៥ មេសា នេះគឺជាថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ខ្ញុំ និងភរិយា ព្រមទាំងចៅៗ សប្បាយរីករាយណាស់ ដែលមានឱកាសបានមកចូលរួមសង្រ្កាន្តឆ្នាំថ្មីជាមួយបងប្អូនប្រជាពលរដ្ឋ និងយុវជនកម្ពុជារាប់ម៉ឺននាក់ នៅលើទឹកដីអង្គររបស់យើង។ ចាប់តាំងពីប្រទេសយើងមានសុខសន្តិភាព គឺបានផ្តល់ឱកាសអោយប្រជាពលរដ្ឋបានធ្វើបុណ្យទាន

សប្បាយរីករាយជួបជុំក្រុមគ្រួសារ និងធ្វើដំណើរឆ្ងាយជិតដោយគ្មានការព្រួយបារម្ភ។ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនេះ គឺជាបានបង្ហាញអំពីទំនៀមទំលាប់ វប្បធម៌ ប្រពៃណីដ៏ល្អរបស់ខ្មែរ រួមទាំងល្បែងប្រជាប្រិយ របាំ ដែលជាសម្បត្តិវប្បធម៍មិនអាចកាត់ថ្លៃបាន។ តាមរយៈអង្គរសង្រាន្ត គឺទេសចរណ៍បរទេសបាន ស្គាល់កម្ពុជាកាន់តែច្បាស់។ ពិធីនេះក៏បានទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីផងដែរ។ ខ្ញុំសូមអរគុណដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលចូលរួមការពារសុវត្ថិភាពជូន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានសប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរនេះ ។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ ទោះធ្វើដំណើរជិតឆ្ងាយគឺប្រកបដោយសុត្តិភាព។ ខ្ញុំនិងភរិយា សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សំណាងល្អ និងរីករាយទាំងអស់គ្នាក្នុងឆ្នាំថ្មីនេះ៕

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា