សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ អញ្ញើញបណ្តែតកន្ទោង (គោមទឹក) ! បន្ទាប់ពីបានអញ្ជើញ ទស្សនានៃសកម្មភាពមួយចំនួននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅទីក្រុងសៀមរាប សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី

ក៏បានអុជធូបទៀនបួងសួងទេវតាឆ្នាំថ្មី ព្រះនាង កិមិទេវី ដើម្បីសុំសេចក្តីសុខ និងបានបណ្តែតកន្ទោង (គោមទឹក) ដើម្បីជម្រុះនូវឧបទ្រុពចង្រៃទាំងពួងចោល និងនាំមកនូវសេចក្តីសុខព្រមទាំងលាភសំណាងដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី១នេះ។ សម្តេចតេជោ និងសម្តេចកិត្តិបណ្ឌិត សូមអញ្ជើញបងប្អូនជនរួមជាតិទូទាំងប្រទេសចូលរួមសប្បាយរីករាយទាំងអស់គ្នា នៅក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី ១៤-១៦ មេសា ២០១៧ នេះគ្រប់ៗគ្នា៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា