សម្តេចតេជោ តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត អញ្ជើញទស្សនាភូមិអភិវឌ្ឍន៍បេតិកភ័ណ្ឌ ! បន្ទាប់ពីបានអញ្ជើញអបអរសាទរពិធីបុណ្យទាញព្រ័តរួចហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ បានអញ្ជើញចូលរួមទស្សនាភូមិអភិវឌ្ឍន៍បេតិកភ័ណ្ឌ ដែលស្ថិតនៅទល់មុខប្រសាទអង្គរវត្ត។ នៅទីនេះមានការរៀបចំជាតូបស្តង់ និងពិពណ៍បង្ហាញពីស្នាដៃបេតិកភ័ណ្ឌវប្បធម៌ជាតិ

និងស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនផងដែរ ដែលបានកសាងប្រាសាទបុរាណជាច្រើនក្នុងទឹកដីអង្គរយើងនេះ។ នៅល្ងាចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិ នឹងអញ្ជើញបណ្តែតគោមទឹកនៅមុខកសិណអង្គរវត្តផង ដែរ។ សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និង ក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាង និងសុខភាពល្អនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះគ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា