អបអរសាទរ ពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទី១ ! នៅរសៀលថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០១៧ ដែលជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ នៅថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួម ក្នុងពិធីល្បែងទាញព្រ័ត្រដែលវែងបំផុត( ២៥០ម៉ែត្រ) នៅមុខប្រសាទអង្គរវត្តជាមួយយុវជន និងប្រជា ពលរដ្ឋរាប់ម៉ឺននាក់ក្នុងបរិយាកាសរីករាយក្រៃលែង។

សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា